ផ្ទះសំណាក់យើងខ្ញុំ ដែ Read more [...]
ហ្សឹតកំពត Z-Kampot
Place Category: Hotels
-
Want create site? Find Free WordPress Themes and plugins.
ហ្សឹត កំពត គឺជាបឹងហ្គាឡូមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងព្រែកកំពត ផ្លូវម៉ាកេង មានចម្ងាយ ២០០ ម៉ែត្រ ពីគល់ស្ពានកំពង់បាយខាងកើត (ស្ពានថ្មី) ក្នុងក្រុងកំពត។ បន្ទប់ស្នាក់នៅទីនោះ មានទៅតាមប្រភេទ មានទាំងបន្ទប់គ្រែ១ និងគ្រែ២ មានបន្ទប់ទឹកស្អាតប្រកបដោយអនាម័យ និងផាសុកភាព ។ បើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយតែម្តង ព្រោះស្ថិតនៅជាប់មាត់ព្រែកកំពត មានវេរ៉ង់ដាលយលើទឹកដែលអាចអោយបងប្អូនគយគន់ជាមួយនឹងទេសភាពព្រែកកំពត ស្ពានរថភ្លើង និងជួរភ្នំបូកគោទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានកន្លែងសម្រាប់អង្គុយសម្រាកលំហែកាយ និងបរិភោគអាហារបានដោយរីករាយ ហើយបងប្អូនក៏អាចយកអាហារចូលបឹងហ្គាឡូបានដោយសេរីផងដែរ។ យ៉ាងណាមិញបងប្អូនដែលមានបំណងចង់មកលេងកម្សាន្តក្នុងខេត្តកំពតអាចអញ្ជើញមកស្នាក់នៅ និងសម្រាកលំហែកាយនៅហ្សឹតកំពតបានដោយក្តីរីករាយ និងទំនុកចិត្ត។
សម្រាប់ថ្ងៃធម្មតា បន្ទប់គ្រែ១=២៥$ និង បន្ទប់គ្រែ២=៣៥$ និងថ្ងៃបុណ្យឡើង ៥$ ក្នុងមួយបន្ទប់
010701705
012701705
0888701705Did you find apk for android? You can find new Free Android Games and apps. -
-