ផ្ទះសំណាក់យើងខ្ញុំ ដែ Read more [...]
Sré Lodge Kampot
Place Category: Hotels
-
Want create site? Find Free WordPress Themes and plugins.
តើលោកអ្នកកំពុងស្វែងរកកន្លែងស្នាក់លំហែកាយដែលមានបរិយាកាសបែបនៅតាមទីជនបទ និងមានខ្យល់អាកាសបរិសុទ្ធយ៉ាងស្រស់ស្រាយមែនទេ? លោកអ្នកអាចអញ្ជើញមកទទួលយកបទពិសោធន៍ស្នាក់នៅ Sré Lodge Kampot បានដែលជាកន្លែងស្នាក់ប្រភេទផ្ទះវីឡាបែបឯកជនដាច់ដោយឡែកពីគ្នា អមទៅដោយទេសភាពវាលស្រែខៀវស្រងាត់ ពិតជាប្លែកអារម្មណ៍ណាស់។ ផ្ទះស្នាក់នីមួយៗសុទ្ធតែសាងសង់ឡើងពីឈើ និងមានការរចនាក្នុងផ្ទះយ៉ាងប្រណីត។ នៅក្នុងផ្ទះក៏មានបំពាក់ទៅដោយសម្ភារៈប្រើប្រាស់ជាច្រើនសុទ្ធសឹងតែធ្វើឡើងពីឈើទាំងអស់ ពិតជាមានភាពច្នៃប្រឌិត និងមានភាពកក់ក្ដៅក្នុងការស្នាក់នៅ។ នៅខាងមុខផ្ទះក៏មានរានហាលសម្រាប់គេងយោលអង្រឹង អានសៀវភៅ ស្ដាប់សម្លេងសត្វយំ និងគយគន់ទេសភាពដ៏ស្រស់ត្រកាលនៅជុំវិញនោះពិតជាភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចហែលទឹកលេងកម្សាន្ដជាមួយនឹងអាងហែលទឹកដ៏ស្រស់ស្អាតនៅក្នុងផ្ទះវីឡានោះ។ ម្យ៉ាងវិញទៀត នៅ Sré Lodge Kampot លោកអ្នកក៏អាចជិះសេះកម្សាន្ដទស្សនាទេសភាពថ្ងៃលិចនៅតាមវាលស្រែពោរពេញដោយភាពសប្បាយរីករាយ។ សម្រាប់លោកអ្នកដែលមានបំណងចង់មកស្នាក់លំហែកាយនៅខេត្តកំពត អាចអញ្ជើញមកកាន់ Sré Lodge Kampot បាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិ Trobengchrab ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ៧០០ម៉ែត្រពីផ្លូវជាតិលេខ៣ និងមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រពីទីរួមខេត្តកំពត។
កុំរង់ចាំយូរទាក់ទងទៅប្រអប់សារឬតាមរយៈតេឡេក្រាមលេខនេះ016772900
Did you find apk for android? You can find new Free Android Games and apps. -
-