ផ្ទះសំណាក់យើងខ្ញុំ ដែ Read more [...]
សម្រស់ដែនកោះទឹកវិល
Place Category: Hotels
-
Want create site? Find Free WordPress Themes and plugins.
សម្រស់ដែនកោះទឹកវិល ជាបឹងហ្គាឡូជាប់មាត់ព្រែកមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត នៅជិតវត្តទឹកវិល និងមានចម្ងាយប្រហែល ៤.៧ គីឡូម៉ែត្រពីរង្វង់មូលទុរេន។
នៅទីនោះមានកន្លែងស្នាក់បែបលក្ខណៈគ្រួសារ និងបន្ទប់បឹងហ្គាឡូដែលធ្វើឡើងពីឈើ ដំបូលប្រក់ស្លឹកស្ថិតនៅដាច់ដោយឡែកពីគ្នា ជាពិសេសលោកអ្នកក៏អាចបោះតង់គេង ងូតទឹកលេង ស្ទូចត្រី ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ ជិះទូកកៃយ៉ាក់ទស្សនាទេសភាពតាមដងព្រែកកំពត គយគន់ថ្ងៃលិច ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនាំអោយរសាយអស់ទុក្ខកង្វល់ ព្រមទាំងអាចរៀបចំពិធីជប់លៀងជួបជុំទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយព្រោះទីនោះក៏មានអាហារដ្ឋានដែលបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងសមុទ្រឆ្ងាញ់ៗជាមួយនឹងកន្លែងអង្គុយលើក្តារបណ្តែតលើទឹកធ្វើអោយលោកអ្នកអាចញុាំអាហារបណ្តើរ សម្លឹងមើលទេសភាពជួរភ្នំ និងដើមចាកដុះប្របមាត់ព្រែកបណ្តើរយ៉ាងពេញភ្នែក និងកំដរដោយជំនោរខ្យល់ធម្មជាតិបក់យ៉ាងរំភើយបង្កើតបានជាបរិយាកាសដ៏អស្ចារ្យមិនអាចបំភ្លេចបាន។
069826152
011744597
Did you find apk for android? You can find new Free Android Games and apps. -
-