ផ្ទះសំណាក់យើងខ្ញុំ ដែ Read more [...]
លម្ហើយ – Kampot
Place Category: Hotels
-
Want create site? Find Free WordPress Themes and plugins.
លម្ហើយ – Kampot ជាកន្លែងស្នាក់ប្រភេទបឹងហ្គាឡូដែលសង់ឡើងដាច់ដោយឡែកពីគ្នាស្ថិតនៅតាមបណ្តោយដងព្រែកកំពតក្នុងទឹកដីភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល 4គីឡូម៉ែត្រពីរង្វង់មូលទុរេន។
បន្ទប់នីមួយៗនៅទីនោះត្រូវបានរៀបចំឡើងយ៉ាងមានសណ្ឋាប់ធ្នាប់ បំពាក់ដោយម៉ាស៊ីនត្រជាក់ ទឹកក្តៅ-ទឹកត្រជាក់ ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ ជាពិសេសនៅលើដំបូលបឹងហ្គាឡូក៏មានជារានហាលសម្រាប់បងប្អូនគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើយើងក្រឡេកមកមើលទិដ្ឋភាពនៅជុំវិញបន្ទប់ស្នាក់វិញ យើងនឹងបានឃើញនូវរុក្ខជាតិពណ៌បៃតងខ្ចីកំពុងរីកលូតលាស់ប្រជែងគ្នាយ៉ាងស្រស់បំព្រង ផ្តល់មកនូវបរិយាកាសបែបធម្មជាតិ។
បន្ទាប់ពីទីធ្លានេះ យើងនឹងបានគយគន់នូវសម្រស់ឆ្នេរខ្សាច់ពណ៌សលាតសន្ធឹងតាមបណ្តោយដងព្រែកដ៏ស្រស់ស្អាត អាចហែលទឹកលេង និងជិះទូកកៃយ៉ាក់ អមដោយទេសភាពជួរភ្នំ និងទិដ្ឋភាពទូកនេសាទកំពុងធ្វើដំណើរនាពេលល្ងាចថ្ងៃរៀបលិច ពិតជាប្លែកអារម្មណ៍ រសាយអស់ទុក្ខកង្វល់ និងភាពសៅហ្មងទាំងឡាយ។ បន្ថែមពីនេះ លម្ហើយ – Kampot ក៏មានទូកទេសចរណ៍ខ្នាតធំអាចរៀបចំពិធីខួបកំណើត រឺពិធីជប់លៀងផ្សេងៗយ៉ាងសប្បាយរីករាយផងដែរ។
Tel : 012561157/070561157/060561157Telegram: 012561157Did you find apk for android? You can find new Free Android Games and apps. -
-