Latest News from Department of Kampot Tourism.

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
Latest News from Department of Kampot Tourism.
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មន្ទីរទេសចរណ៍ខេត្តកំពត បានរៀបចំកិច្ចប្រជុំកែសម្រួលសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ក្រោមការដឹកនាំដោយ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ នឹងមានការចូលរួមពី លោក-លោកស្រី អនុប្រធានមន្ទីរ និងលោក-លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង៧ ។
កម្ពុជាកំពុងរៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរចាក់វ៉ាក់សាំងពីជប៉ុន និងព្យាយាមជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយគ្នាបន្ថែម(ភ្នំពេញ)៖ ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើន។នេះបើតាមខ្លឹមសារនៃជំនួបទ្វេភាគីរវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ជប៉ុន ពិសេសទេសចរចាក់វ៉ាក់សាំងមកទស្សនាកម្ពុជា នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ថានទូតជប៉ុនរាជធានីភ្នំពេញ។នៅក្នុងជំនួបនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង…
កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍» ដើម្បីឱ្យស្របនឹងបដិវត្តឧស្សាហកម្ម ៤.០(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា៤.០ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា» ដើម្បីរួមគ្នាអភិវឌ្ឍសមត្ថភាពអ្នកបើកអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ឱ្យស្របនឹងបរិបទនៃការវិវត្តបច្ចេកវិទ្យាឌីជីថល ឬហៅថា «បដិវត្តឧស្សាហកម្ម ៤.០»។ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះ ធ្វើឡើងដោយផ្ទាល់នៅទីស្ដីការក្រសួងទេសចរណ៍ផង និងតាមប្រព័ន្ធអនឡាញផង ក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន…
មន្ទីរទេសចរណ៍ខេត្តកំពត នាព្រឹកថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2021 មន្ទីរទេសចរណ៍ប្រជុំផ្សព្វផ្សាយ អំពីប្រកាស ស្ដីពីការដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនិតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)តាមគន្លងប្រក្រដីភាពថ្មី សម្រាប់អាជីវកម្ម បៀរហ្គាដិន ដល់មូលដ្ឋានអាជីវកម្មបៀរហ្គាដិន ដើម្បីយកទៅអនុវត្ត និងបើកដំណើរការឡើងវិញ។ ក្រោមការដឹកនាំរបស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ #កំពត#ដើរលេង#kampot#cambodia#travel
ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត១៤ម៉ឺននាក់(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦នាក់។ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖*ខេត្តព្រះសីហនុ…
រាជរដ្ឋាភិបាល ប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥(ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុម័តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លទៅរួចមក ទើបនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី។នាឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី…
នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្មាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ 2021 លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងលោក លោកស្រីអនុប្រធានមន្ទីរ និងប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តកំពតបានចូលរួមកិច្ចប្រជុំជាមួយមន្រ្តីក្រសួងទេសចរណ៍ដើម្បីឆ្លងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មខេត្តកំពត ឆ្នាំ២០២១-២០២៥ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពត ។
មន្ទីរទេសចរណ៍ខេត្តកំពត ——————— ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរទេសចរណ៍ខេត្តកំពត បានប្រារព្ធពិធីផ្សព្វផ្សាយ ការយល់ដឹងអំពីជំងឹកូវីដ-១៩ ក្រោមប្រធានបទ “យុវជន និងទេសចរណ៍ ក្នុងបរិបទកូវីដ-១៩” ដោយអធិបតីភាព ឯកឧត្តម នៃ គង អភិបាលរង នៃគណៈភិបាលខេត្តកំពត និងការចូលរួមពីបណ្តាអង្គភាពពាក់ព័ន្ធ យុវជនស.ស.យ.កខេត្តកំពត និងសាលាគរុកោសល្យខេត្ត។ ——————— #kampot #tourism #travel…
ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិ ន) និងអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។