Want create site? Find Free WordPress Themes and plugins.

ខេត្តកំពត សូមស្វាគមន៍

ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពត បានកំណត់រៀបចំពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ស្ថិតនៅលើដងព្រែកកំពង់បាយ ចាប់ពីថ្ងៃទី ០៦ – ០៧ ខែវិច្ឆិកា ឆ្នាំ២០២២  និងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ដើម្បីញ៉ាំងឲ្យព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយនេះមានបរិយាកាសកាន់តែអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធីរួមមាន ការប្រណាំងទូក (ង)ប្រពៃណីខ្មែរ  ការសម្តែងសិល្បៈប្រពៃណី ប្រគុំតន្ត្រី ប្រពៃណី និងការតាំងពិពណ៌ភូមិមួយ ផលិតផលមួយ ។

សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ព្រមទាំងភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនា ក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តកំពត ប្រកបដោយសេចក្តីសប្បាយរីករាយ។

គោលដៅទេសចរណ៍ និងសេវាកម្មទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ បានត្រៀមរៀបចំរួចជាស្រេច ទទួលស្វាគមន៍ភ្ញៀវកិត្តិយស ជាតិ អន្តរជាតិ។

សូមអរគុណ !!!

ខេត្តកំពត ២០២២
Did you find apk for android? You can find new Free Android Games and apps.
Share.

About Author

Leave A Reply