នាល្ងាចថ្ងៃទី 31 ខែ សីហា ឆ្នាំ2020 ក្រុមការងារមន្ទីរទេសចរណ៍ខេត្តកំពត បានសហការជាមួយ រដ្ឋបាលក្រុងកំពត ចៅសង្កាត់កំពង់កណ្ដាល និង ប៉ុស្តិ៍រដ្ឋបាល ចុះត្រួតពិនិត្យ ការស្នើសុំប្ដូរពីខារ៉ាអូខេ មកជាភោជណីយដ្ឋាន របស់ ខារ៉ាអូខេឃូល។ ក្រុមការងារបានណែនាំដល់ម្ចាស់អាជីវកម្ម ត្រូវអនុវត្តឲ្យបាន នូវវិធានសុវត្ថិភាពទេសចរណ៍។ តម្រូវឲ្យមាន បុគ្គលិក ចាំវាស់កំដៅ បាញ់អាកុល និងបុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់។
បានចុះណែនាំភោជនីយដ្ឋាន អឺបេន ឲ្យអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ តំរូវឲ្យបុគ្គលិកពាក់ម៉ាស់ មានអាលកុល និងឧបករណ៍ វាស់កំដៅ។










