Want create site? Find Free WordPress Themes and plugins.
bostancı escort bayan ümraniye escort bayan ümraniye escort anadolu yakası escort bayan göztepe escort bayan şerifali escort maltepe escort maltepe escort bayan tuzla escort kurtköy escort kurtköy escort bayan
រដ្ឋមន្ត្រីទេសចរណ៍ ធ្វើសន្និសីទផ្សព្វផ្សាយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ (Video inside)
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដមបណ្ឌិត ថោង ខុន នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការផ្សព្វផ្សាយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះរួមមានអាជីវកម្មសេវាកម្មស្នាក់នៅ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក។
សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្ដីពី បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។
សូមតាមដានប្រសាសន៍របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ដូចតទៅ៖
(Video inside)
Did you find apk for android? You can find new Free Android Games and apps.