Want create site? Find Free WordPress Themes and plugins.

        អំបិលជាផលិតផលមួយដែលមនុស្សគ្រប់រូបត្រូវការសម្រាប់ជីវភាពប្រចាំថ្ងៃមិនអាចខ្វះបាន។ នៅប្រទេស កម្ពុជាយើងកន្លែងដែលអាចផលិតអំបិលបានមានតែតំបន់ជិតមាត់សមុទ្រ។ ការផលិតអំបិលមានតែនៅ ក្នុងខេត្តកំពត និងខេត្តកែបប៉ុណ្ណោះ។ ការពីយូរលង់ណាស់មកហើយការផលិតអំបិលពុំមាននៅក្នុង ប្រទេសកម្ពុជាយើងទេផលិតផលដ៏សំខាន់នេះត្រូវបាននាំចូលពីប្រទេសជិតខាង ពិសេសពីប្រទេសវៀតណាម ម្យ៉ាងទៀតខ្មែរយើងក៏ពុំទាន់មានលទ្ធភាពផលិតផលដែរ។ សំណេរក្រោយមកក្នុងរង្វង់ទសវត្សរ៍១៩៣០ គេបានជួលអ្នកបច្ចេកទេសជនជាតិចិនឈ្មោះ កុង ភូ តុង មកពីប្រទេសវៀតណាមដើម្បីបង្ហាត់ បង្រៀន ការងារផលិតអំបិល។ ចាប់ពីពេលនោះមកការផលិតអំបិលបានដំណើរការជាលំដាប់លំដោយទាំងបរិមាណ កន្លែងផលិតអ្នកផលិតគឺមានការកើនឡើងឥតឈប់ឈរ។ ដោយសារផលិតផលនេះមានសារៈសំខាន់បំផុត ក្នុងជីវភាពសង្គមនោះនាអំឡុងឆ្នាំ១៩៦០ គេបានចងក្រងបង្កើតជាសហករណ៍ផលិតអំបិលមួយឡើង។ អ្នកនៅកំពតកាលនោះបើគេនិយាយឈ្មោះថៅ កែហេង គឺគេស្គាល់ច្បាស់លាស់ណាស់ថាជាអ្នករៀបចំ ចាត់ចែងដ៏ធំម្នាក់នៃការងារអំបិល។ រហូតដល់បច្ចុប្បន្ននេះផលិតផលអំបិលបាន នឹងកំពុងតែពង្រើក ឥតឈប់ឈរដោយមានមណ្ឌលជាច្រើនកន្លែងតាមតំបន់ក្បែរឆ្នេរសមុទ្រនៃខេត្តកំពត និងខេត្តកែបមានជា អាទិ៍៖ មណ្ឌលបឹងរូង បឹងទូក សេះស ត្រើយកោះ និង ឆ្នេរអង្កោល…។ល។

            ផ្ទៃដីផលិតអំបិលទាំងអស់មានចំនួន ៤,២១៨.០៥ ហិចតា។ ចំណែកទិន្នផលក្នុងមួយឆ្នាំៗបរិមាណជាមធ្យមពី ៨-៩ម៉ឺនតោន អាចផ្គត់ផ្គង់បានក្នុងការប្រើប្រាស់ទូទៅ នៅក្នុនប្រទេស និងមានទីផ្សារនៅក្រៅប្រទេស។ ការងារផលិតអំបិលនេះគេចាប់ផ្ដើមពីខែវិច្ឆិកា រហូតបញ្ចប់នៅខែឧសភា ម្យ៉ាងទៀតការផលិតអំបិលវាចំណុះទាំងស្រុងលើធាតុអាកាសជាសំខាន់។ ដើម្បី បម្រើនូវសំណូមពរ និងតម្រូវការប្រើប្រាស់ការងារនេះគេនៅតែបង្កើតសកម្មភាពយ៉ាងខ្លាំងក្លាទាំងការ ពង្រីកផ្ទៃដីផលិតទាំងបច្ចេកទេសផលិត។

Did you find apk for android? You can find new Free Android Games and apps.
Share.

About Author

Leave A Reply