ផ្ទះសំណាក់យើងខ្ញុំ ដែ Read more [...]
The Playground Kampot
Place Category: Hotels
-
គ្រាន់តែចំណាយពេលត្រឹមតែប្រមាណ ៥នាទីប៉ុណ្ណោះពីរង្វង់មូលទុរេន លោកអ្នកនឹងបានទៅដល់កន្លែងស្នាក់មួយដែលមានការតុបតែងលម្អប្លែកភ្នែកបែបជាសហសម័យដែលមានឈ្មោះថា The Playground Kampot។ បន្ទប់ស្នាក់នៅទីនោះធំទូលាយ មានការរៀបចំយ៉ាងសមរម្យ អមដោយផ្ទាំងគំនូរដ៏ស្រស់ស្អាត និង Wi-Fi មានល្បឿនលឿនដែលអាចប្រើប្រាស់ដោយសេរី។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចបោះតង់នៅទីធ្លាដែលសម្បូរដោយដើមឈើធំៗ ដំណាំឈើហូបផ្លែដូចជាដូង ស្វាយ អំពិលព្រមជាមួយធម្មជាតិមានពណ៌បៃតងខ្ចីធ្វើឲអារម្មណ៍ស្រស់ស្រាយ។ ក្រៅពីនេះក៏មានទោងសម្រាប់ជិះលេង មានទីធ្លាសម្រាប់ជិះកង់ ហែលទឹក អង្គុយជួបជុំគ្នាគយគន់ថ្ងៃលិច កន្លែងទទួលទានអាហារ និងភេសជ្ជៈយ៉ាងឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន និងបារខាងលើដំបូលយ៉ាងធំ។ The Playground Kampot មានទីតាំងស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតខាងជើងស្ពានកំពង់បាយ (ស្ពានថ្មី) ចម្ងាយប្រហែល ៥០ម៉ែត្រ។
-
-