សម្រស់ដែនកោះទឹកវិល

  • 244658548_402776337891691_6291514831758065273_n

Place Category: Hotels

Profile
Profile
Photos
Map
Reviews
Related Listing

  • សម្រស់ដែនកោះទឹកវិល ជាបឹងហ្គាឡូជាប់មាត់ព្រែកមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត នៅជិតវត្តទឹកវិល និងមានចម្ងាយប្រហែល ៤.៧ គីឡូម៉ែត្រពីរង្វង់មូលទុរេន។

    នៅទីនោះមានកន្លែងស្នាក់បែបលក្ខណៈគ្រួសារ និងបន្ទប់បឹងហ្គាឡូដែលធ្វើឡើងពីឈើ ដំបូលប្រក់ស្លឹកស្ថិតនៅដាច់ដោយឡែកពីគ្នា ជាពិសេសលោកអ្នកក៏អាចបោះតង់គេង ងូតទឹកលេង ស្ទូចត្រី ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ ជិះទូកកៃយ៉ាក់ទស្សនាទេសភាពតាមដងព្រែកកំពត គយគន់ថ្ងៃលិច ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនាំអោយរសាយអស់ទុក្ខកង្វល់ ព្រមទាំងអាចរៀបចំពិធីជប់លៀងជួបជុំទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសារ និងមិត្តភក្តិយ៉ាងសប្បាយរីករាយព្រោះទីនោះក៏មានអាហារដ្ឋានដែលបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងសមុទ្រឆ្ងាញ់ៗជាមួយនឹងកន្លែងអង្គុយលើក្តារបណ្តែតលើទឹកធ្វើអោយលោកអ្នកអាចញុាំអាហារបណ្តើរ សម្លឹងមើលទេសភាពជួរភ្នំ និងដើមចាកដុះប្របមាត់ព្រែកបណ្តើរយ៉ាងពេញភ្នែក និងកំដរដោយជំនោរខ្យល់ធម្មជាតិបក់យ៉ាងរំភើយបង្កើតបានជាបរិយាកាសដ៏អស្ចារ្យមិនអាចបំភ្លេចបាន។

    069826152

    011744597


  • No Records Found

    Sorry, no records were found. Please adjust your search criteria and try again.

    Google Map Not Loaded

    Sorry, unable to load Google Maps API.

  • Leave a Review

    Your email address will not be published. Required fields are marked *

    This site uses Akismet to reduce spam. Learn how your comment data is processed.