លម្ហើយ​ – Kampot

  • 271190643_5281097965234728_7978546909518726015_n

Place Category: Hotels

Profile
Profile
Photos
Map
Reviews
Related Listing

  • លម្ហើយ​ – Kampot​ ជាកន្លែងស្នាក់ប្រភេទបឹងហ្គាឡូដែលសង់ឡើងដាច់ដោយឡែកពីគ្នាស្ថិតនៅតាមបណ្តោយដងព្រែកកំពតក្នុងទឹកដីភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល 4គីឡូម៉ែត្រពីរង្វង់មូលទុរេន។

    បន្ទប់នីមួយៗនៅទីនោះត្រូវបានរៀបចំឡើងយ៉ាងមានសណ្ឋាប់ធ្នាប់  បំពាក់ដោយម៉ាស៊ីនត្រជាក់ ទឹកក្តៅ-ទឹកត្រជាក់ ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ ជាពិសេសនៅលើដំបូលបឹងហ្គាឡូក៏មានជារានហាលសម្រាប់បងប្អូនគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើយើងក្រឡេកមកមើលទិដ្ឋភាពនៅជុំវិញបន្ទប់ស្នាក់វិញ យើងនឹងបានឃើញនូវរុក្ខជាតិពណ៌បៃតងខ្ចីកំពុងរីកលូតលាស់ប្រជែងគ្នាយ៉ាងស្រស់បំព្រង ផ្តល់មកនូវបរិយាកាសបែបធម្មជាតិ។

    បន្ទាប់ពីទីធ្លានេះ យើងនឹងបានគយគន់នូវសម្រស់ឆ្នេរខ្សាច់ពណ៌សលាតសន្ធឹងតាមបណ្តោយដងព្រែកដ៏ស្រស់ស្អាត អាចហែលទឹកលេង និងជិះទូកកៃយ៉ាក់ អមដោយទេសភាពជួរភ្នំ និងទិដ្ឋភាពទូកនេសាទកំពុងធ្វើដំណើរនាពេលល្ងាចថ្ងៃរៀបលិច ពិតជាប្លែកអារម្មណ៍ រសាយអស់ទុក្ខកង្វល់ និងភាពសៅហ្មងទាំងឡាយ។ បន្ថែមពីនេះ លម្ហើយ​ – Kampot​ ក៏មានទូកទេសចរណ៍ខ្នាតធំអាចរៀបចំពិធីខួបកំណើត រឺពិធីជប់លៀងផ្សេងៗយ៉ាងសប្បាយរីករាយផងដែរ។

    Tel : 012561157/070561157/060561157
    Telegram:​ 012561157

  • No Records Found

    Sorry, no records were found. Please adjust your search criteria and try again.

    Google Map Not Loaded

    Sorry, unable to load Google Maps API.

  • Leave a Review

    Your email address will not be published. Required fields are marked *

    This site uses Akismet to reduce spam. Learn how your comment data is processed.