ផ្ទះសំណាក់យើងខ្ញុំ ដែ Read more [...]
ផ្កាទុរេនបឹងហ្កាឡូកំពត
Place Category: Hotels
-
Want create site? Find Free WordPress Themes and plugins.
ផ្កាទុរេនបឹងហ្កាឡូកំពត ជារីសតមួយដែលទើបបង្កើតថ្មី មានលក្ខណៈជាកូនបន្ទប់តូចៗល្មម និងតុបតែងលម្អយ៉ាងប្រណីត ស្ថិតនៅក្បែរៗគ្នា។ នៅក្នុងកូនបន្ទប់នីមួយៗសុទ្ធតែបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ និងមានផ្ទះបាយជាលក្ខណៈឯកជនផងដែរ។ នៅយ៉ខាងមុខមានជាសាឡុងយ៉ាងទន់សំរាប់ឲភ្ញៀវអង្គុយស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងគយគន់ទេសភាពធម្មជាតិនៃចម្ការទុរេន ។ នៅមិនទាន់អស់នៅឡើយទេ ខាងរីសតក៏មានផ្ដល់ជូននូវចង្រ្កានអាំងសាច់ កញ្ចុះអង្គុយញ៉ាំអាហារ អាហារសម្រន់ និងភេសជ្ជៈទៀតផង។ រឹតតែពិសេសជាងនេះអតិថិជនក៏អាចយកម្ហូបអាហារចូលបានដោយសេរីផងដែរ។ ចំពោះបន្ទប់នៅផ្កាទុរេនបឹងហ្កាឡូកំពតចែកជាពីរប្រភេទគឺបន្ទប់គ្រែមួយអាចគេងបានពី១ទៅ២នាក់ និងបន្ទប់គ្រែពីរគេងបាន៣ទៅ៥នាក់។ រីសតនេះមានទីតាំងស្ថិតនៅ ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ផ្លូវទៅរមណីយដ្ឋានទឹកឈូ និងមានចម្ងាយប្រហែល ៥គីឡូម៉ែត្រពីរង្វង់មូលទុរេន។
Did you find apk for android? You can find new Free Android Games and apps. -
-