បាលីវីឡាកំពត (Bali Villa Kampot)

  • 272741310_160394882984984_977868621137237946_n

Place Category: Hotels

Profile
Profile
Photos
Map
Reviews
Related Listing

  • ជាកន្លែងស្នាក់លំហែកាយដ៏ស្រស់ស្អាតមានទីតាំងស្ថិតនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត​​ មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីប្រជុំជន និង ២គីឡូម៉ែត្រពីវត្តកំពត។ 

    ទីនោះមានកន្លែងគេងជាលក្ខណៈបឹងហ្គាឡូ និងវីឡាដែលរចនាម៉ូតតាមកន្លែងទេសចរណ៍ដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ីគឺ កោះបាលី។ ជាមួយគ្នានេះដែរ វីឡានីមួយៗត្រូវបានសង់ឡើងដាច់ដោយឡែកពីគ្នា និងបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត មាន២ជាន់ជាមួយនឹងបន្ទប់គេង ៣ បំពាក់ដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍ តុទូ កៅអី សាឡុង ទូរទឹកកក និងសម្ភារៈផ្ទះបាយផ្សេងៗសម្រាប់ប្រើប្រាស់ផ្តល់នូវភាពងាយស្រួលដល់អ្នកដែលមកស្នាក់ជាលក្ខណៈគ្រួសារ។ រីឯទិដ្ឋភាពនៅខាងមុខវីឡាវិញមានអាងទឹកឯកជនដ៏ថ្លាឈ្វេងសម្រាប់ហែលលេងកម្សាន្ត អមដោយទេសភាពដ៏ស្រស់បំព្រង ខ្យល់ត្រជាក់ បរិយាកាសស្ងប់ស្ងាត់ ជាពិសេសយើងអាចគយគន់សម្រស់ព្រៃភ្នំដែលមានអ័ព្ទម្តងម្កាលយ៉ាងរីករាយធ្វើអោយរសាយអស់ទុក្ខកង្វល់ និងភាពធុញថប់ទាំងឡាយ។

    កាន់តែពិសេសជាងនេះទៅទៀត ខាងបាលីវីឡាកំពតក៏មានផ្តល់នូវចង្ក្រានអាំងសាច់ និងធ្យូងសម្រាប់ភ្ញៀវដែលចង់រៀបចំអាហារ រឺសាច់អាំងញុាំជួបជុំក្រុមគ្រួសារ និងមិត្តភក្តិផងដែរ ជាមួយនឹងកញ្ចុះដែលសង់ក្បែរមាត់ទឹក និងកន្លែងចតឡានដ៏ធំទូលាយប្រកបដោយសុវត្ថិភាព។ សម្រាប់អ្នកដែលមកលេងកំពត និងកំពុងស្វែងរកកន្លែងស្នាក់បែបស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្អាតមិនគួររំលងទីនេះឡើយ។

     

    ☎️096 8080808
    ☎️ 010 978980
    ☎️ 096 5939 485

  • No Records Found

    Sorry, no records were found. Please adjust your search criteria and try again.

    Google Map Not Loaded

    Sorry, unable to load Google Maps API.

  • Leave a Review

    Your email address will not be published. Required fields are marked *

    This site uses Akismet to reduce spam. Learn how your comment data is processed.