ជ្រលងបៃតងវាលពួច (Green Valley Veal Pouch )

  • 273302019_447008270454438_5305548875602277149_n

Place Category: Hotels

Profile
Profile
Photos
Map
Reviews
Related Listing

  • ជ្រលងបៃតងវាលពួច ជាកន្លែងលំហែកាយបែបធម្មជាតិស្ថិតនៅក្បែរទឹកធ្លាក់វាលពួចដែលសម្បូរដោយរុក្ខជាតិខៀវខ្ចី អមដោយទេសភាពព្រៃភ្នំ និងជ្រលងទឹកហូរក្រោមស្ពានយោលដែលភ្ញៀវទេសចរមិនគួរមើលរំលង។

    ជាមួយគ្នានេះដែរ នៅទីនោះក៏មានបន្ទប់គេងដែលរៀបចំឡើងយ៉ាងប្រណីតគួរអោយចង់ស្នាក់នៅ ព្រមទាំងមានតង់VIPដែលបំពាក់ដោយម៉ាសីុនត្រជាក់សម្រាប់គេងផងដែរ។ ក្រៅពីនេះ ជ្រលងបៃតងវាលពួច ក៏មានជាអាហារដ្ឋានដែលបម្រើសេវាកម្មម្ហូបខ្មែរ ម្ហូបបរទេស កាហ្វេ ស្រាក្រឡុក និងភេសជ្ជៈជាច្រើនមុខទៀត អមជាមួយនឹងកន្លែងអង្គុយក្បែរទឹកហូរស្ថិតក្នុងបរិយាកាសដ៏រីករាយ។ មិនតែប៉ុណ្តោះ លោកអ្នកអាចងូតទឹកលេងកម្សាន្ត ថតរូបជាមួយទេសភាពដ៏ស្រស់ស្អាត មានតាបសម្រាប់បុកប៊ីយ៉ែ ជាពិសេសលោកអ្នកក៏អាចដើរលើស្ពានយោល ជិះខ្សែរ៉ក ដើរលើបន្ទះក្តារ និងសំបកកង់ឡានដោយអារម្មណ៍រីករាយផងដែរ។

    សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ និងចូលចិត្តភាពស្ងប់ស្ងាត់អាចអញ្ជើញមកកាន់ ជ្រលងបៃតងវាលពួចបានដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយយើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ ទិសដៅពីរង្វង់មូលទឹករលកទៅខេត្តព្រះសីហនុប្រមាណ ១.៤ គីឡូម៉ែត្រ រួចបត់ស្តាំចូលតាមច្រកវត្ដព្រះពុទ្ធជ័យមង្គលារាមហៅវត្តវាលពួចប្រហែលជិត ៥គីឡូម៉ែត្រយើងនឹងទៅដល់វត្តវាលពួច បន្ទាប់មកទៀតធ្វើដំណើរឆ្ពោះទៅកាន់ ជ្រលងបៃតងវាលពួចប្រមាណ ១គីឡូម៉ែត្រទៀត នោះលោកអ្នកនឹងបានទៅដល់ទីតាំងតែម្តង។

    ០១០ ៦៦៦ ១០៥ / ០៩២ ៦០៧ ៦០៦ តេលេក្រាម

  • No Records Found

    Sorry, no records were found. Please adjust your search criteria and try again.

    Google Map Not Loaded

    Sorry, unable to load Google Maps API.

  • Leave a Review

    Your email address will not be published. Required fields are marked *

    This site uses Akismet to reduce spam. Learn how your comment data is processed.