All Hotels

  • Retro Kampot Guesthouse

    ផ្ទះសំណាក់យើងខ្ញុំ ដែលមានទីតាំងនៅមាត់ព្រៃកោងកាង និងមានចំងាយ 4 គីឡូម៉ែត្រពីទីក្រុង។ សូមស្វាគមន៍អ្នកនៅក្នុងបឹងហ្គាឡូឈើដ៏គួរឱ្យទាក់ទាញ និងមានផាសុកភាព ជាមួយនឹងបន្ទប់ទឹក និងរាបស្មើ។ ភ្ញៀវ​អាច​ទៅ​លេង​តំបន់​កំពត​ដ៏​ស្រស់​ស្អាត ជិះ​កាយ៉ាក ឬ​រីករាយ​ជាមួយ​ផ្ទៃ​រាបស្មើ បារ និង​ភោជនីយដ្ឋាន។ កុំស្ទាក់ស្ទើរសម្រាប់ចុងសប្តាហ៍ឬពីរបីថ្ងៃ។ យើងនឹងស្វាគមន៍អ្នកដោយការយកចិត្តទុកដាក់ និងដំបូន្មាន។ តម្លៃចាប់ពី 17 ដុល្លារក្នុងមួយបន្ទប់។ អ្នកអាចកក់ឥឡូវនេះ។ សូមស្វាគមន៍. Our guesthouse, located on the edge of the mangrove and 4 kilometers from the city. Welcomes you in charming and comfortable, wood bungalows with bathroom and terrace. Guests Read more [...]

  • សណ្ឋាគារធ្វីន

    សណ្ឋាគារ ថ្វីន គឺជាសណ្ឋាគារភ្លោះយ៉ាងប្រណិតមួយក្នុងក្រុងកំពត ដែលបានសាងសង់ឡើងរួចជាស្រេចនៅ ចំកណ្តាលក្រុងកំពត​ និងមានទីតាំងស្ថិតនៅផ្លូវលេខ ៧១៦​ ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។​ បើនិយាយអំពីលក្ខណៈខាងក្នុងសណ្ឋាគារវិញ គឺមានការ តុបតែងឡើងតាមបែបទាន់សម័យទំនើបទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងបរិក្ខាផ្សេងៗ។​​ ចំពោះ បន្ទប់ស្នាក់នៅទីនេះ គឺមានទៅតាមប្រភេទ និងតាមតម្រូវការរបស់បងប្អូនដូចជា បន្ទប់គ្រែ ១, បន្ទប់គ្រែ ២ និង បន្ទប់បែបអាផាតធើមេន​ដែលមានភាពធំទូលាយ ប្រកបដោយផាកសុកភាព សុវត្ថិភាព និងអនាម័យល្អ។​ ជាពិសេស ក៏មានអាងហែលទឹកដ៏ថ្លាឈ្វេងនៅខាងក្នុងសណ្ឋាគារ ស្រាប់ បូករួមផ្សំជាមួយនឹងសេវាកម្មក៏ល្អ ទៀតសោតដោយបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អផងដែរ។ យ៉ាងណាមិញ​ បងប្អូនក៏អាចគយគន់ ទស្សនានូវទិដ្ឋភាពក្នុងក្រុងកំពតដ៏ស្រស់ស្អាត និងជួរភ្នំបូកគោដ៏ធំល្វឹងល្វើយពីលើសណ្ឋាគារ បានយ៉ាងត្រជាក់ភ្នែកថែមទៀតផង។ បងប្អូនអាចអញ្ជើញមកស្នាក់នៅ និងទទួលសេវាកម្ម​ដ៏ល្អពីសណ្ឋាគារ ថ្វីន​ បានយ៉ាងមានទំនុកចិត្ត។ 012210196, 081880832. , 0963123100  

  • ហ្សឹតកំពត Z-Kampot

    ហ្សឹត កំពត​​ គឺជាបឹងហ្គាឡូមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងព្រែកកំពត ផ្លូវម៉ាកេង​ មានចម្ងាយ ២០០ ម៉ែត្រ ពីគល់ស្ពានកំពង់បាយខាងកើត (ស្ពានថ្មី) ក្នុងក្រុងកំពត។ បន្ទប់ស្នាក់នៅទីនោះ មានទៅតាមប្រភេទ មានទាំងបន្ទប់គ្រែ១ និងគ្រែ២ មានបន្ទប់ទឹកស្អាតប្រកបដោយអនាម័យ និងផាសុកភាព ។​ បើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយតែម្តង ព្រោះស្ថិតនៅជាប់មាត់ព្រែកកំពត មានវេរ៉ង់ដាលយលើទឹកដែលអាចអោយបងប្អូនគយគន់ជាមួយនឹងទេសភាពព្រែកកំពត ស្ពានរថភ្លើង និងជួរភ្នំបូកគោទៀតផង។​ មិនត្រឹមតែប៉ុណ្ណោះ​ ក៏មានកន្លែងសម្រាប់អង្គុយសម្រាកលំហែកាយ និងបរិភោគអាហារបានដោយរីករាយ​ ហើយបងប្អូនក៏អាចយកអាហារចូលបឹងហ្គាឡូបានដោយសេរីផងដែរ។ យ៉ាងណាមិញបងប្អូនដែលមានបំណងចង់មកលេងកម្សាន្តក្នុងខេត្តកំពតអាចអញ្ជើញមកស្នាក់នៅ និងសម្រាកលំហែកាយនៅហ្សឹតកំពតបានដោយក្តីរីករាយ និងទំនុកចិត្ត។​ សម្រាប់ថ្ងៃធម្មតា បន្ទប់គ្រែ១=២៥$ និង បន្ទប់គ្រែ២=៣៥$ និងថ្ងៃបុណ្យឡើង ៥$ ក្នុងមួយបន្ទប់ 010701705 012701705 0888701705

  • ផ្ទះសំណាក់អ្នកគ្រូ

    ផ្ទះសំណាក់អ្នកគ្រូ គឺជាផ្ទះសំណាក់មួយកន្លែងដែលមានបន្ទប់គេងធំទូលាយប្រកបដោយផាសុកភាព មានបរិយាកាសស្រស់ស្រាយជាមួយនឹងសេវាកម្មល្អ និងមានទីតាំងស្ថិតនៅចំកណ្តាលក្រុងក្បែរហាងលក់ទំនិញជាច្រើន។ លោកអ្នកក៏អាចគយគន់មើលទេសភាពជួរភ្នំ និងទិដ្ឋភាពក្នុងក្រុងកំពតផងដែរ។ ផ្ទះសំណាក់អ្នកគ្រូមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៧១៨​ ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត មានចម្ងាយពីរង្វង់មូលទុរេនប្រហែល ៣០០ម៉ែត្រ។ 092251441 015611113

  •  លម្ហើយ​ – Kampot

    លម្ហើយ​ – Kampot​ ជាកន្លែងស្នាក់ប្រភេទបឹងហ្គាឡូដែលសង់ឡើងដាច់ដោយឡែកពីគ្នាស្ថិតនៅតាមបណ្តោយដងព្រែកកំពតក្នុងទឹកដីភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល 4គីឡូម៉ែត្រពីរង្វង់មូលទុរេន។ បន្ទប់នីមួយៗនៅទីនោះត្រូវបានរៀបចំឡើងយ៉ាងមានសណ្ឋាប់ធ្នាប់  បំពាក់ដោយម៉ាស៊ីនត្រជាក់ ទឹកក្តៅ-ទឹកត្រជាក់ ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗ ជាពិសេសនៅលើដំបូលបឹងហ្គាឡូក៏មានជារានហាលសម្រាប់បងប្អូនគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បើយើងក្រឡេកមកមើលទិដ្ឋភាពនៅជុំវិញបន្ទប់ស្នាក់វិញ យើងនឹងបានឃើញនូវរុក្ខជាតិពណ៌បៃតងខ្ចីកំពុងរីកលូតលាស់ប្រជែងគ្នាយ៉ាងស្រស់បំព្រង ផ្តល់មកនូវបរិយាកាសបែបធម្មជាតិ។ បន្ទាប់ពីទីធ្លានេះ យើងនឹងបានគយគន់នូវសម្រស់ឆ្នេរខ្សាច់ពណ៌សលាតសន្ធឹងតាមបណ្តោយដងព្រែកដ៏ស្រស់ស្អាត អាចហែលទឹកលេង និងជិះទូកកៃយ៉ាក់ អមដោយទេសភាពជួរភ្នំ និងទិដ្ឋភាពទូកនេសាទកំពុងធ្វើដំណើរនាពេលល្ងាចថ្ងៃរៀបលិច ពិតជាប្លែកអារម្មណ៍ រសាយអស់ទុក្ខកង្វល់ និងភាពសៅហ្មងទាំងឡាយ។ បន្ថែមពីនេះ លម្ហើយ​ – Kampot​ ក៏មានទូកទេសចរណ៍ខ្នាតធំអាចរៀបចំពិធីខួបកំណើត រឺពិធីជប់លៀងផ្សេងៗយ៉ាងសប្បាយរីករាយផងដែរ។ Tel : 012561157/070561157/060561157 Telegram:​ 012561157

  • ផ្កាអំបិលប៊ូទិក

    ផ្កាអំបិល ប៊ូទិក ជាកន្លែងស្នាក់ដែលមានទីធ្លាធំទូលាយ និងបរិយាកាសបែបស្ងប់ស្ងាត់ល្អ មានទីតាំងស្ថិតនៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ​ ខេត្តកំពត ចម្ងាយប្រហែល ៣.៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។ នៅទីនោះមានបន្ទប់គេងស្អាត ធំល្មម អមដោយរានហាលដែលអាចអោយបងប្អូនឈរគយគន់ទេសភាព និងស្រូបយកខ្យល់អាកាសធម្មជាតិបាន។ ជាមួយគ្នានេះដែរ ផ្កាអំបិល ប៊ូទិក ក៏មានជាអាងហែលទឹកដ៏ធំអាចហែលលេងកម្សាន្តដោយក្តីរីករាយ ជាមួយនឹងកន្លែងសម្រាប់អាំងសាច់ញុាំជួបជុំគ្នា និងមានទីធ្លាបោះតង់ ពិតជាសាកសមបំផុតសម្រាប់ការស្នាក់នៅជាលក្ខណៈក្រុមគ្រួសារ រឺមិត្តភក្តិ។ ក្រៅពីនេះខាងប៊ូទិកក៏មានកន្លែងចតរថយន្តធំទូលាយ​ និងមានសុវត្ថិភាព ផ្តល់មកនូវភាពងាយស្រួល និងទំនុកចិត្តថែមមួយកម្រិតទៀត។ Tel: 092336300

  • ម្លប់ត្នោតដងព្រែក

     ម្លប់ត្នោតដងព្រែក ជាបឹងហ្គាឡូមួយកន្លែងដែលមានការតុបតែងលម្អបែបបុរាណ មានផ្ទះលំហែបែបខ្មែរសង់ឡើងពីឈើ ស្ថិតនៅដាច់ដោយឡែកពីគ្នា​សម្រាប់ស្នាក់នៅជាលក្ខណៈគ្រួសារ។​ បន្ទប់នីមួយៗនៅទីនោះមានការរៀបចំឡើងយ៉ាងមានសណ្ឋាប់​ធ្នាប់ លម្អដោយគ្រឿងសង្ហារឹមប្រណីតៗ មានសោភ័ណភាពគួរអោយចង់ស្នាក់នៅ។ រីឯទីធ្លាខាងក្រៅវិញមានសភាពធំទូលាយ អាចបោះតង់គេងបាន អមដោយសួនច្បារ និងផ្កាចម្រុះពណ៌ជាច្រើន រួមជាមួយខ្យល់អាកាសបរិសុទ្ធតាមបណ្តោយដៃព្រែកដែលលោកអ្នកក៏អាចជិះទូកកាយ៉ាកគយគន់ទេសភាពផងដែរ ពិតជាស្រស់ស្រាយណាស់។  មិនត្រឹមតែប៉ុណ្ណោះ បឹងហ្គាឡូក៏មានកន្លែងសម្រាប់ថតរូប Pre-Wedding និងទទួលរៀបចំកម្មវិធីជប់លៀង ខួបកំណើតផងដែរ។  ម្លប់ត្នោតដងព្រែកមានទីតាំងស្ថិតនៅភូមិអណ្តូងជីមុឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ១១គីឡូម៉ែត្រពីរង្វង់មូលទុរេន។ Tell: 0965172016 / 012733890

  • កំពតស្វីតប៊ូទិក

    កំពតស្វីតប៊ូទិក មានទីតាំងស្ថិតនៅកណ្ដាលក្រុងកំពត ប៊ូទិកយេីងខ្ញុំមានកម្មវិធីបញ្ចុះតំលៃរហូតដល់ ៤០% គ្រប់ប្រភេទបន្ទប់ជូនភ្ញៀវជាតិ និង អន្តរជាតិ។ យេីងខ្ញុំមាន បន្ទប់សម្រាប់គូរស្នេហ៍ លក្ខណៈជាគ្រួសារ៥នាក់ រឺ ជាក្រុម6 ទៅ 7នាក់ក៏បាន។ ការបន្ថែមជូនមានដូចជា៖ អាហារពេលព្រឹកជាលក្ខណៈអឺរ៉ុបនិងខ្មែរដោយមិនគិតថ្លៃ បន្ទប់បំពាក់ដោយម៉ាសុីនត្រជាក់ ទឹកក្តៅនិងទឹកត្រជាក់ បរិក្ខារប្រេីប្រាស់ថ្មីៗ អាងហែលទឹកធំស្អាតអនាម័យខ្ពស់ ចំណតយានយន្តធំទូលាយ ការប្រេីប្រាស់ WIFI ល្បឿនលឿន គ្រប់បន្ទប់មានបន្ថែមទឹកពិសារ តែ និង កាហ្វេ សេវាកម្មសំអាតបន្ទប់មួយថ្ងៃពីរដង បញ្ជាក់៖ មានសេវាកម្មជួលចង្ក្រានអាំងសាច់ (BBQ) ក្បែរអាងហែលទឹក ផងដែរ. BOOK YOUR STAY NOW៖ 017 746 222 | 016 822 144 Telegram: 016 822 144 ទីតាំង:https://www.google.com/…/data=!4m5!3m4!1s0x0…

  • ផ្ទះសំណាក់កំពតទឹករលក

    ផ្ទះសំណាក់កំពតទឹករលកមានទីតាំងស្ថិតនៅជិតរង្វង់មូលទឹករលកខេត្តកំពត និងមានផ្លូវចូលនៅជាប់ស្ថានីយប្រេងឥន្ធនៈ Total ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅទីនោះមានបន្ទប់គេងធំទូលាយ អមដោយបន្ទប់ទឹកស្អាតប្រកបដោយផាសុកភាព ព្រមទាំងមានវេរ៉ង់ដាសំរាប់ភ្ញៀវស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង។​ មិនតែប៉ុណ្ណោះ ក៏មានចំណតឡានធំទូលាយដែលអាចអោយលោកអ្នកចតរថយន្តដោយសុវត្ថិភាពផងដែរ។ ជាពិសេសផ្ទះសំណាក់នេះមានទីតាំងល្អស្ថិតនៅជិតអាហារដ្ឋាន និងកន្លែងជិះទូកកំសាន្ត ងាយស្រួលសម្រាប់អ្នកដែលមានបំណង់ចង់ស្នាក់នៅក្នុងក្រុងកំពត និងក្បែរកន្លែងកម្សាន្តនានា។ 011584568

  • វិមានដងព្រែក

    វិមានដងព្រែក គឺជាកន្លែងស្នាក់នៅមួយកន្លែងដែលស្ថិតនៅជាប់នឹងដងព្រែកខេត្តកំពត។ បន្ទប់ស្នាក់នៅទីនោះមានលក្ខណៈជាកូនផ្ទះល្វែងតូចៗនៅជាប់មាត់ទឹកដែលខាងក្នុងបន្ទប់មានទំហំធំទូលាយ និងមានការរៀបចំដ៏ល្អប្រណិតប្រកបដោយផាសុកភាព។ ជាពិសេសនៅខាងមុខបន្ទប់មានវេរ៉ង់ដាដ៏ធំទូលាយដែលអាចឲ្យលោកអ្នកគយគន់នូវទេសភាពដ៏ស្រស់ស្អាត  និងបរិភោគអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នៅតាមបណ្ដោយដងព្រែកនៃខេត្តកំពតទៀតផង។ លើសពីនេះទៅទៀត លោកអ្នកក៏អាចយកម្ហូបអាហារ ឬភេសជ្ជៈចូលទីនោះបានដោយសេរី ដោយខាងប៊ូទិកមាន free ចង្រ្កានអាំងសាច់ ធុងទឹកកក និងសំភារៈផ្ទះបាយមួយចំនួន។​ សម្រាប់បងប្អូនដែលមានបំណងចង់ស្នាក់នៅកន្លែងជាប់មាត់ទឹកប្រកបដោយផាសុកភាពបែបនេះ អាចអញ្ជើញមកកាន់ វិមានដងព្រែកបានដែលមានទីតាំងស្ថិតនៅតាមផ្លូវដ្ត្រាហ្គន ភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។