សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»។
ក្រុមការងាររាជរដ្ឋាភិបាលនេះ គឺមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន រួមជាមួយអនុប្រធានប្រចាំការចំនួន ១ រូប អនុប្រធានចំនួ ន ៧ រូប និងសមាជិកចំនួន ៣៥ រូបទៀត ដែលមានតួនាទី-ភារកិច្ចដើម្បីដឹកនាំ ចាត់ចែង និងតាមដានត្រួតពិនិត្យការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩» ព្រមទាំងការងារចំពោះមុខផ្សេងទៀតតាមការប្រគល់របស់រាជរដ្ឋាភិបាល។
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖

Share.

About Author

Leave A Reply

This site uses Akismet to reduce spam. Learn how your comment data is processed.