មន្ទីរទេសចរណ៍ខេត្តកំពត
—————————
យប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមន្ទីរទេសចរណ៍ បានសហការ ជាមួយសាលាក្រុងកំពត ដឹកនាំដោយលោក ម៉ែន វណ្ណរ៉ា អភិបាលរងក្រុងកំពត ដែលមានការចូលរួមដោយកម្លាំងអធិការក្រុងកំពត។ ចុះត្រួតពិនិត្យមណ្ឌលកម្សាន្តទេសចរណ៍ពេញវ័យចំនួន០៦ ទីតាំងអាជីវកម្ម មានឈ្មោះ គីរីរម្យ ktv, សុខពៅ ktv, គ្រូធឿន, ស្រីឃឿន I, ស្រីឃឿន II, គ្រូឃាង និង ខារ៉ាអូខេធំៗ។ តាមការពិនិត្យជាក់ស្ដែង មិនឃើញមាន អាជីវកម្មខាងលើ បើកខារ៉ាអូខេទេ។ ក្រុមការងារពិនិត្យឃើញ មានឧបករណ៍ បំពងសម្លេង ឧបករណ៍ចាក់ភ្លេងក្នុងបន្ទប់ ហើយក្រុមការងារ បានណែនាំឲ្យម្ចាស់អាជីវកម្ម ដោះឧបករណ៍ទាំងនោះចេញ ទុកក្នុងបន្ទប់រួមមួយ។








