នាព្រឹកថ្ងៃ ១៤ ខែ សីហា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តកំពត បានរៀបចំកិច្ចប្រជុំ ស្ដីពីការពង្រឹង សុវត្ថិភាពទូកដឹកភ្ញៀវទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវ នាថ្ងៃឈប់សម្រាក ខាងមុខ ក្រោមការដឹកនាំដោយលោក សយ ស៊ីណុល ប្រធានមន្ទីរទេចរណ៍ ដែលមានការចូលរួម ពីលោកអភិបាលរងក្រុងកំពត លោកប្រធានការិយាល័យចរាចរណ៍ផ្លូវទឹក លោកប្រធានការិយាល័យនគរបាលទេសចរណ៍ និងលោក-លោកស្រីម្ចាស់អាជីវកម្មទូកដឹកភ្ញៀវទេសចរណ៍។ក្នុងកិច្ចប្រជុំខាងលើ លោកប្រធានមន្ទីរទេសចរណ៍ បានពង្រឹងលើ2 ចំនុចធំៗ ដូចខាងក្រោម÷
1-ចូលរួមអនុវត្តិវិធានសុវត្ថិភាពទេសចរណ៍
-ត្រូវមានទីតាំមួយសម្រាប់ដាក់ អាល់កុល ជែល និងឧបករណ៍វាស់កំដៅ
-ត្រូវ ឲ្យភ្ញៀវ បាញ់អាល់កុល និងវាស់កំដៅមុនជិះទូក
-បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ
2- សុវត្ថិភាពទូកដឹកភ្ញៀវ
-ត្រូវឲ្យភ្ញៀវពាក់អាវពោងឲ្យបានគ្រប់ៗគ្នា
-ត្រូវដឹកភ្ញៀវ ទៅតាមចំនួនដែលបានកំណត់នៅក្នុងសៀវភៅបន្ទុក។


Share.

About Author

Leave A Reply

This site uses Akismet to reduce spam. Learn how your comment data is processed.